ព័ត៌មាន

ភាសាវិទ្យាប្រៀបដូចជាខ្យល់អុកស៊ីសែនដែលមិនអាចខ្វះបាន ដែលទាមទារឱ្យគ្រប់មជ្ឈដ្ឋានចូលរួមសិក្សាស្វែងយល់ បង្រៀន ផ្សព្វផ្សាយ និងអភិវឌ្ឍភាសាជាតិ

2024-09-05 04:38:18 ថ្ៃព្រហស្បតិ៍, 05 កញ្ញា 2024, 04:38 AM
post_detail1

វិទ្យាស្ថានភាសាជាតិ បានរៀបចំសិក្ខាសាលា ស្ដីអំពី «ភាសាវិទ្យានិងភាសាខ្មែរនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត លើកទី១ » នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ នៅសាលទន្លេសាបនៃរាជបណ្ឌិត្យសភាកម្ពុជា។ សិក្ខាសាលនេះ រៀបចំឡើងក្នុងគោលបំណងបីយ៉ាង ទី១ ប្រមូលធាតុចូលអំពីទ្រឹស្តីភាសាមកអំពីមជ្ឈដ្ឋាន ផ្សេងៗ ដើម្បីសំយោគមកអនុវត្តនៅក្នុងភាសាខ្មែរ ទី២ កំណត់បញ្ហាដែលចោទមាននៅក្នុងភាសាខ្មែរ ដើម្បីដោះស្រាយតាមលក្ខណៈវិទ្យាសាស្ត្រ និងទី៣ ស្វែងរកវិធីសាស្ត្រនិងយុទ្ធសាស្ត្រផ្សេងៗ ដើម្បីដោះស្រាយជាដំណាក់កាលសមស្របសម្រាប់ភាសាខ្មែរ។ អង្គសិក្ខាសាលា មានអ្នកចូលរួមពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលាភូមិន្ទរដ្ឋបាល មន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជា អ្នកសារព័ត៌មានជាតិ និងមជ្ឈដ្ឋានផ្សេងៗ ប្រមាណជាង១៤០នាក់។ អង្គសិក្ខាសាលាបានប្រព្រឹត្តទៅ ដោយមានសុន្ទរកថាស្វាគមន៍របស់ឯកឧត្តមបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ និងសុន្ទរកថាបើក ដោយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត មាឃ បូរ៉ា បានលើកឡើងថា សិក្ខាសាលា ដែលរៀបចំឡើងដោយវិទ្យាស្ថានភាសាជាតិ ធ្វើឡើងដើម្បីស្វែងរកធាតុចូលទាក់ទងនឹងទ្រឹស្ដីភាសាវិទ្យា និងការអនុវត្តផ្សេងៗ ដែលបានកើតឡើងចំពោះភាសាខ្មែរ និងស្វែងរកដំណោះស្រាយបញ្ហាដែលចោទឡើង។ លើសពីនេះទៀត ឯកឧត្តមប្រធានក៏បានលើកឡើងអំពីបញ្ហាគន្លឹះនៃអង្គសិក្ខាសាលា ដែលអាចនឹងចូលរួមចំណែកដោះស្រាយបញ្ហាមួយចំនួន សម្រាប់ការរៀបចំឌីជីថលភាសាខ្មែរតទៅថ្ងៃអនាគត។ ទន្ទឹមគ្នានេះផងដែរ អង្គសិក្ខាសាលា ដែលមានបណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិ និងជាអ្នកសម្របសម្រួល បានប្រព្រឹត្តទៅដោយមានការជជែកដេញដោលយ៉ាងផុលផុស ទាក់ទងទៅនឹងប្រធានបទចំនួន៥ ក្នុងនោះរួមមាន ប្រធានបទទី១ស្ដីអំពី «ទំនាក់ទំនងបច្ចេកសព្ទនិងវិទ្យាសាស្ត្រកុំព្យូទ័រ» ធ្វើបទបង្ហាញដោយ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ។ ប្រធានបទទី២ ស្ដីអំពី « សព្វនាម » ក្នុងភាសាខ្មែរ និងការវិភាគតាមភាសាវិទ្យា ដោយបណ្ឌិត នន់ ដារ៉ា សាស្ត្រាចារ្យរងផ្នែកភាសានិងភាសាវិទ្យាខ្មែរ ប្រធានដេប៉ាតឺម៉ង់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វ៊ិកនៃវិទ្យាស្ថានភាសា និងអរិយធម៌បូព៌ាប្រទេស ប្រទេសបារាំង។ ប្រធានបទទី៣ ស្ដីអំពី «បញ្ហានៃការប្រើប្រាស់ភាសាខ្មែរបច្ចុប្បន្ន» ដោយបណ្ឌិត ជុំ ស៊ុនណាង ប្រធាននាយកដ្ឋានស្ដីទីភាសានិងភាសាវិទ្យានៃវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ប្រធានបទទី៤ ស្ដីអំពី «បម្រើបម្រាស់ភាសាខ្មែរក្នុងបរិបទបញ្ញាសិប្បនិម្មិត៖ ការរៀន-ការបង្រៀន បច្ចុប្បន្ន និងអនាគត» ដោយបណ្ឌិត សោន វណ្ណៈ គ្រូឧទ្ទេសអក្សរសាស្ត្រខ្មែរនៃវិទ្យាស្ថានជាតិអប់រំ។ និងប្រធានបទទី៥ ស្ដីអំពី «បញ្ញាសិប្បនិម្មិតសម្រាប់វឌ្ឍនភាពខេមរសិក្សា៖ ឱកាសនិងឧបសគ្គ» ដោយបេក្ខជនបណ្ឌិត ឡឹប កើ វិទ្យាស្ថានជាតិភាសានិងអរិយធម៌បូព៌ា (អ៊ីណាល់កូ) ប្រទេសបារាំង។ អនុសាសន៍សំខាន់នៃអង្គសិក្ខាសាលា គឺធ្វើយ៉ាងណារៀបចំបង្កើតឱ្យមាន«វេយ្យាករណ៍ភាសាខ្មែរពិស្ដារ»មួយឡើង ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងភាសាខ្មែរ ជាពិសេសដើម្បីដោះបញ្ហាខាងសំណេរ បញ្ហាខាងការរៀបចំបង្កើតល្បះជាដើម។ លើសពីនេះទៀត អង្គសិក្ខាសាលា ក៏បានស្នើឡើងថា ដើម្បីរៀបចំឌីជីថលភាសាខ្មែរឱ្យបានទូលំទូលាយសម្រាប់ជាប្រយោជន៍ដល់អ្នកប្រាស់ យើងត្រូវបង្កើតកម្រងទិន្នន័យជាភាសាខ្មែរ លើគ្រប់វិស័យ ដើម្បីជាប្រភពសម្រាប់អ្នកសិក្សារៀនសូត្រ និងសម្រាប់យកទៅបង្រៀននៅតាមសាលារៀននានាផង។

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

ប្រជុំបូកសរុបការងារប្រចាំខែមេសា ឆ្នាំ២០២៥

នៅព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទីព្រឹក  នៅវិទ្យាស្ថានភាសាជាតិបានបើកកិច្ចប្រជុំពិភាក្សាបូកសរុបការងារប្រចាំខែមេសា ឆ្នាំ២០២៥ ដឹកនាំអង្គប្រជុំដោយ ឯកឧត្ដមបណ្ឌិត មាឃ បូរ៉ា ប្រធានវ...

2025-05-06 07:54:05   Tue, 06,05,2025, 07:54 AM
បេសកកម្មនៅខេត្តសៀមរាប

បេសកកម្មសិក្សាស្រាវជ្រាវសង្កេតការវិវត្តភាសារបស់ប្រជាជនខេត្តសៀមរាបឈ្វេងយល់ការប៉ះគ្នារវាងភាសាអ្នកសៀមរាបនិងអ្នកមកពីខេត្តផ្សេង សិក្សាវិបាកកើតចេញពីការទាក់ទងរវាងភាសាអ្នកសៀមរាបនិងអ្នកមកពីស្រុក(ជនជាតិក្នុងនិង...

2025-05-05 08:59:17   Mon, 05,05,2025, 08:59 AM
ចូលរួមប្រជុំបូកសរុបការងារប្រចាំត្រីមាស

ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទីព្រឹក ឯកឧត្ដមបណ្ឌិត មាឃ បូរ៉ា និងលោកស្រី តិប ស៊ីណា បានចូលរួមប្រជុំបូកសរុបការងារ ប្រចាំត្រីមាស ដឹកនាំអង្គប្រជុំដោយ ឯកឧត្ដម យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌ...

2025-04-30 04:38:26   Wed, 30,04,2025, 04:38 AM
ភាសាវិទ្យាប្រៀបដូចជាខ្យល់អុកស៊ីសែនដែលមិនអាចខ្វះបាន ដែលទាមទារឱ្យគ្រប់មជ្ឈដ្ឋានចូលរួមសិក្សាស្វែងយល់ បង្រៀន ផ្សព្វផ្សាយ និងអភិវឌ្ឍភាសាជាតិ

វិទ្យាស្ថានភាសាជាតិ បានរៀបចំសិក្ខាសាលា ស្ដីអំពី «ភាសាវិទ្យានិងភាសាខ្មែរនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត លើកទី១ » នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ នៅសាលទន្លេសាបនៃរាជបណ្ឌិត្យសភាកម្ពុជា។ សិក្ខាសាលនេ...

2024-09-05 04:38:18   Thu, 05,09,2024, 04:38 AM

សេចក្កីប្រកាស